Fire LED Lesson (2D)
មេរៀនទី១: Arduino ជាអ្វីឲ្យពិតប្រាកដ?
*********************************************************************************************************************
Arduino មានដើមកំណើតនៅវិទ្យាស្ថានរចនាអន្តរកម្មអ៊ីហ្វ្រេយ៉ា(Interaction Design Institute Ivrea, IDII)នៃប្រទេសអ៊ីតាលី ដែលនៅឆ្នាំ២០០៣ និស្សិតឈ្មោះ Hernando Barragán បានអភិវឌ្ឍន៍គម្រោងកម្មវិធីមួយឈ្មោះថា Wiring សម្រាប់និក្ខេបបទបញ្ចប់ថ្នាក់អនុបណ្ឌិតរបស់គាត់ ដោយពឹងផ្នែកលើ Platform មួយឈ្មោះថា Procesing។ ហើយបន្ធះសៀគ្វីដំបូងប្រើប្រាស់ ATmega168 microcontroller ជាខួក្បាល។ ដែលនិក្ខេបបទនោះមានចំណងជើងថា Arduino–La rivoluzione dell’open hardware បានន័យថា Arduino- បដិវត្តនៃ Hardware បើកចំហរ(នរណាក៏ប្រើបាន)។
នេះជាមូលហេតុដែលយើងតែឃើញពាក្យថា MADE IN ITALY នៅលើបន្ទះ Arduino។
ក្រុមអភិវឌ្ឍន៍ Arduino David Cuartielles, Gianluca Martino, Tom Igoe, David Mellis, and Massimo Banzi Photo Courtesy - Randi Klett/IEEE Spectrum |
ហើយឈ្មោះ Arduino នេះគឺបានក្លាយមកពីឈ្មោះបាមួយកន្លែងដែលស្ថិតនៅក្រុង អ៊ីហ្វ្រេយ៉ា(Ivrea) ប្រទេសអ៊ីតាលី ដែលបានោះមានឈ្មោះថា Arduin of Ivrea ។ បានេះជាទីកន្លែងដែលក្រុមអ្នកបង្កើត Arduino ដំបូងតែងតែជួបជុំគ្នាដើម្បីអភិវឌ្ឍន៍គម្រោងនេះឡើង។ <<Read More>>
==========================================================================
0 Comments