សៀវភៅមេរៀនផ្សេងៗ

វិវត្តន៍អក្សរខ្មែរ

ធ្វើបទបង្ហាញដោយលោក ហ៊ុន ឈុនតេង គ្រូបង្រៀនផ្នែកភាសាវិទ្យា

គំនិតអំពីការវិវត្តអក្សរខ្មែរចំនួន១០លើកនៅក្នុងសៀវភៅវេយ្យាករណ៍ភាសាខ្មែររបស់លោក ហ្សក ម៉ាស្ពេរ៉ូ ដែលបោះពុម្ពនៅ១៩១៥ បានរីកសាយទូលាយក្នុងចំណោមអ្នកសិក្សាក្នុងប្រទេសខ្មែរ។ លោកចំណាយពេល២០ឆ្នាំក្នុងការចងក្រងសៀវភៅនេះ និងបានលើកគំរូអក្សរក្នុងសិលាចារឹកចំនួន៩មកបង្ហាញ ខណៈពេលនោះចំនួនសិលាចារឹកដែលរកឃើញនៅមានចំនួនតិចតួចនៅឡើយ។ មកដល់សព្វថ្ងៃនេះ ចំនួនសិលាចារឹកចុះបញ្ជីកើនឡើងរហូតដល់ ជាង១៤០០ផ្ទាំង។ បាឋកថានេះនឹងលើកការពិភាក្សាថាតើអក្សរខ្មែរពិតជាវិវត្ត១០លើកមែនទេ? តើអ្វីជាលក្ខណៈវិនិច្ឆ័យនៃវិវត្តន៍អក្សរខ្មែរ? ក៏នឹងបង្ហាញនូវលក្ខណៈអក្សរខ្មែរដោយផ្អែកលើភស្ដុតាងឯកសារសំណេរនានាពីបុរាណ ជាពិសេសគឺសិលាចារឹក។

បាឋកថានេះធ្វើឡើងជាភាសាខ្មែរ
ចូលរួមដោយសេរី

អរិយធម៌ខ្មែរ អតីតកាល បច្ចុប្បន្ន អនាគត

ខ្មែរជាជាតិសាសន៍មួយ ដែលមានអរិយធម៌របស់ខ្លួនថ្កុំថ្កើងតាំងពី បុរាណកាល ។ ដោយសារសង្គ្រាមរាំងជល់បណ្ដាលឱ្យវប្បធម៌ អង្គុយធម៌ខ្មែរ ទទួលការគម្រាមកំហែងយ៉ាងខ្លាំង សឹងតែគេលែងនឹកនាដល់ ។ នេះដោយ សារកត្តាសំខាន់ៗយ៉ាងតិចពីរគឺ៖

– ភាពអវិជ្ជ ការមិនយកចិត្តទុកដាក់ ឬភាពព្រងើយកន្តើយចំពោះ អត្តសញ្ញាណជាតិរបស់ខ្មែរយើងសព្វថ្ងៃ ។

 – ការវាយលុកវប្បធម៌ អរិយធម៌បរទេសមកក្នុងសង្គមខ្មែរ ។

  



សៀវភៅ Photoshop CS5/CS6 សម្រាប់អ្នកដែលចង់សិក្សាស្រាវជ្រាវដោខ្លួនឯងចង់កាត់តរូបភាព សូមយកសៀវភៅនេះ
 Download: ទាញយក

 

ទាញយក


 

Post a Comment

0Comments
Post a Comment (0)